អំពី បុត្រា រៀល អីស្ទេត

ជាមួយថ្នាក់ដឹកនាំ និង ភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដក្នុងវិស័យអចលនវត្ថុច្រើនជាង ១៥ ឆ្នាំមកហើយនោះ ក្រុមហ៊ុនបុត្រា​ មានមោទនៈភាពក្នុងការធ្វើជាជំរើសដៃគូរដ៏ល្អបំផុតដើម្បីផ្តល់នូវសេវាកម្មលើវិស័យអចលនវត្ថុប្រកបដោយក្រមសីលធម៌ និង ភាពជឿទុកចិត្តខ្ពស់ពីអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។ ភ្នាក់ងាររបស់បុត្រាទាំងអស់ត្រូវបានបណ្តុះបណ្តាលជាមួយនឹងជំនាញគ្រប់គ្រង   ទំនាក់ទំនង សីលធម៌ ចំណេះដឹងវីជ្ជាជីវ:ពិតប្រាកដ ក្នុងវិស័យអចលនវត្ថុ និង ការបំរើសេវាកម្មដោយផ្តោតសំខាន់លើតំរូវការ ដើម្បីផ្តល់នូវគុណតំលៃ និង គុណប្រយោជន៍ជូនអតិថិជនជាចំបង។ រចនាសម្ពន្ឋ័របស់ក្រុមហ៊ុនបុត្រា ត្រូវបានស្ថាបនាឡើងដោយផ្អែកលើគោលការណ៍មូលដ្ឋានច្បាស់លាស់​ និង ផ្តោតសំខាន់លើការបង្កើតនូវគុណប្រយោជន៍រួមជូនដល់ភ្នាក់ងារអចលនវត្ថុ ម្ចាស់អចលនវត្ថុ អតិថិជន និង អ្នកវិនិយោគជាតិ​/អន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាជំរើសដៃគូរដ៏ល្អ និង យូរអង្វែង។

ទស្សនៈវិស័យ

ក្លាយខ្លួនជាក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុមួយក្នុងចំណោមក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា។

បេសកកម្ម

ផ្តល់នូវសេវាកម្មភ្នាក់ងារអចលនវត្ថុជាទីទុកចិត្ត ដោយផ្តោតសំខាន់លើការបង្កើតនូវគុណប្រយោជន៍រួមជូនដល់ភ្នាក់ងារអចលនវត្ថុ ម្ចាស់អចលនវត្ថុ អតិថិជន និង អ្នកវិនិយោគជាតិ​/អន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាជំរើសដៃគូដ៏ល្អ និង​ យូរអង្វែង។

ក្រុមការងារ បុត្រា រៀល អីស្ទេត

SAKHOM SAO
CEO

Compare listings

Compare